top of page

សកម្មភាពរបស់សមាគមនៅខេត្ត ពោធិ៍សាត់

Mar 3, 2021
3 min read

Updated: Apr 3, 2021

Activities of the association in Pursat province on 19-20 Oct 2020

រួមសុខ​​​​​ រួមទុក្ខ ជាមួយគ្នា ជួយគ្នាក្នុងលំបាក

We did together, we help each other in difficult

market of clay pots

សមាគម ទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលសិស្សក្រីក្រ ដើម្បី ចែកទាន

នៅ ថ្ងៃទី ១៩ - ២០ ខែតុលា ឆ្នាំ ២០២០ ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងរដូវកាលទឹកជំនន់ នេះ

At Angkrong village, Samrong commune, Phnom Kravanh district, Pursat province during the flood season.


Through the Association for the Support of Buddhism and Training of Poor Students to Distribute AlmsOn October 19-20, 2020, Angkor village, Samrong commune, Phnom Kravanh district, Pursat province, during this flood season.


សាមគ្គី សាមគ្គានំ តបោ សុខោ

ការរួបរួមសាមគ្គីគ្នា ជាហេតុនាំមកនូវសេចក្តីសុខ

សូមថ្លែងអំណរអរគុណចំពោះ លោកម្ចាស់គ្រូគ្រប់ព្រះអង្គ ដែលបានសហការគ្នាបានល្អ ដើម្បី ជួយដល់សង្គម កំពុងតែ មានការ រងគ្រោះទឹកជំនន់ ដើម្បីជួយដល់ប្រជាពលរដ្ឋមាន ការលំបាកនៅពេលនេះ កម្មវិធីអំណោយមនុស្សធម៌ ។

តាមរយៈ សមាគម ទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលសិស្សក្រីក្រ ដើម្បី ចែកទាន នៅ ថ្ងៃទី ១៩ --- ២០ ខែតុលា ឆ្នាំ ២០២០ ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងរដូវកាលទឹកជំនន់ នេះ ។

( សូមអនុមោទនា )

ថ្ងៃ ច័ន្ទ ៣កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ៕

សូមអរព្រះគុណ និង សូមអរគុណ !.


ហេតុនាំឲ្យសាមគ្គី


“​សាមគ្គី​ជាហេតុ​នាំមក​នូវ​សេចក្តី​រីកចម្រើន​ទាំងពួង​”

ការរួបរួម​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លា ដែល​អាច​កសាង​សេចក្តីចម្រើន​លូតលាស់​គ្រប់​វិស័យ​។ សាមគ្គីភាព គឺជា​គោលការណ៍ ដែល​ជន​គ្រប់រូប គ្រប់​វណ្ណៈ​ក្នុងសង្គម​គប្បី​ឈ្វេងយល់ និង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​កសាង​នូវ​ស្ថេរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​.

-​ការរួបរួម​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លា ដែល​អាច​កសាង​សេចក្តីចម្រើន​លូតលាស់​គ្រប់​វិស័យ​។ សាមគ្គីភាព គឺជា​គោលការណ៍ ដែល​ជន​គ្រប់រូប គ្រប់​វណ្ណៈ​ក្នុងសង្គម​គប្បី​ឈ្វេងយល់ និង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​កសាង​នូវ​ស្ថេរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ ​បើ​សង្គម​ណា​ជួប​នូវ​ការបែកបាក់ ហើយ​ចង់​បង្រួបបង្រួម​ផ្សះផ្សា​គ្នា​ឡើងវិញ នោះ​ប្រជាពលរដ្ឋ​ក្នុងសង្គម គប្បី​ដើរ​រ​តាម​គន្លង​មាគ៌ា​ដែល​នាំមក​នូវ​សាមគ្គីភាព​នោះ​។ មាគ៌ា​ឬ​គោល​ធម៌ ដែល​ត្រួស​ត្រាយផ្លូវ​នាំ​ឲ្យ​កើត​សាមគ្គីភាព​នោះ មាន ៦​យ៉ាង​គឺ​៖ ១. ចិត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់ ការគិត​ល្អ សម្លឹង​មើលគ្នា​ក្នុង​ផ្លូវ​ល្អ មាន​ចេតនា​ល្អ និង​បំណងល្អ​ចំពោះ​គ្នា ស្រឡាញ់​រាប់អាន​គ្នា គិត​ជួយ​ស្ថាបនា​គ្នា ដោយ​មិន​ច្រណែន​ឫស្យា​ដាក់គ្នា មិន​គិត​ដោយ​អគតិ​ចំពោះ​គ្នា មិន​គិត​ព្យាបាទ​គ្នា មិន​ខឹង​គ្នា ចេះ​ឲ្យ​ឱកាស​និង​អភ័យទោស​ចំពោះ​គ្នា​។​ ២. ការ​ពោល​ពាក្យ​ប្រកបដោយ​មេត្តា​៖ បាន​ដល់ ការនិយាយ​ល្អ​ចំពោះ​គ្នា និយាយ​គ្នា​ដោយ​សេចក្តីស្រឡាញ់​រាប់អាន ចេះ​ប្រើ​សំដី​ឲ្យ​កម្លាំងចិត្ត​គ្នា​ក្នុង​គ្រា​ដែល​អ្នកដទៃ ជួប​សេចក្តី​ទុក្ខលំបាក និយាយ​ណែនាំ​ក្នុង​ផ្លូវ​ល្អ និង​មាន​ប្រយោជន៍ តែ​មិនត្រូវ​និយាយ​ជាន់ពន្លិច​បន្ថែម និង​មិន​និយាយដើម​ពីក្រោយ​ខ្នង ឬ​មិន​កុហក​បោកប្រាស់​។​ ៣. ការប្រព្រឹត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់ ការធ្វើ​ល្អ​ចំពោះ​គ្នា ជ្រោមជ្រែង​គ្នា​ខាង​កម្លាំង​ទ្រព្យ ឬ​កម្លាំងកាយ មាន​សេចក្តី​ឱនលំទោន​ចំពោះ​គ្នា ចេះ​គោរព​គ្នា ធ្វើ​ល្អ​ចំពោះ​គ្នា​រហូត ដោយ​មិនត្រូវ​បៀតបៀន​គ្នា និង​មិន​ធ្វើបាប​គ្នា​។​ ៤. ការចែករំលែក​៖ បាន​ដល់ ការចែករំលែក​ភោគផល​ដល់​គ្នា​ដោយ​យុត្តិធម៌ មាន​សេចក្តី​ស្មើភាព​គ្នា អើពើ​គ្នា​ជានិច្ច ជួយ​អនុគ្រោះ​គ្នា ដោយ​មិនត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​យក​ប្រៀប​គ្នា​។​ ៥. ការគោរព​ច្បាប់ និង​សិទ្ធិសេរីភាព​អ្នកដទៃ​៖ បាន​ដល់ ការ​បដិបត្តិ​តាមច្បាប់​របស់​រដ្ឋ បទបញ្ជា ឬ បទ​វិន័យ​ផ្សេងៗ​របស់​ស្ថាប័ន និង​គោរព​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​គ្រប់រូប​។ ៦. ការបង្រួបបង្រួម​ទស្សនៈ​៖ បាន​ដល់ ការយល់ឃើញ​ស្របគ្នា គិត​ក្នុង​គោលដៅ​ដូចគ្នា សម្រួល​គំនិត​ឲ្យ​ត្រូវ​គ្នា ស្វែងរក​ចំណុចរួម និង​រក្សាទុក​ចំណុច​ផ្សេង​របស់​គ្នា​និង​គ្នា ដោយ​មិនគួរ​ប្រកាន់ខ្ជាប់​តែ​ការយល់ឃើញ​របស់ខ្លួន​ជាធំ តែ​ត្រូវ​ចេះ​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​។​ ​គោល​ធម៌​ទាំង ៦​យ៉ាងនេះ ជួយ​សាង​សាមគ្គីភាព​និង​ស្ថេរភាព​ឲ្យ​កើតឡើង​ក្នុងសង្គម ដែលជា​ហេតុ​នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព និង​វឌ្ឍនភាព​ទាំងពួង​។​

Unity is the source of all decisions and a powerful force that can build prosperity in all areas. Solidarity is a principle that people from all walks of life should understand and pay attention to and work together to build stability and national development.

Unity is the cause of decisions and a powerful force that can build prosperity in all areas. Solidarity is a principle that people from all walks of life in society should understand and pay attention to and work together to build stability and national development.



If a society is divided and wants to reconcile, then the people in the society should follow the path that brings That unity. There are six ways or principles that pave the way for unity:


1. Compassionate heart: Reach good thoughts, look at each other in a good way, have good intentions and good intentions for each other, love each other, think and help build each other By not being jealous of each other, not thinking unjustly of each other, not thinking of maliciousness, not being angry with each other, giving opportunities and forgiving each other.


2. Kind words: Reach out to each other, speak kindly, love each other, know how to use words to strengthen each other in times That others suffer, talk in a good and useful way, but do not gossip and do not gossip behind the back or not. Lying, cheating.


3. Compassionate conduct: Achieving good deeds for each other, supporting each other in terms of wealth or physical strength, being humble to each other, respecting each other, doing good deeds To each other forever, without harassing each other and without hurting each other.


4. Sharing: Reaching the sharing of fruits with justice, equality, always caring for each other, helping each other without thinking only of personal gain And do not compare.


5. Respect for the law and the rights and freedoms of others: Reaching the implementation of state laws, regulations or rules of the institution and respect for the rights and freedoms of individuals Everyone.


6. Consolidation of views: Reach a consensus, think in the same direction, adapt ideas, find common ground and save different points; Each should not cling to their own opinions, but must listen to the opinions of others.


These six principles help build unity and stability in society, which leads to peace, stability and progress.


សាធុ! សាធុ! សាធុ!



Comments


received_1599452906881088.jpeg

សូមចម្រើនពរញោមញាតិ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មិត្តពុទ្ធបរិស័ទនៅជុំវិញទូទាំងពិភពលោកដែលមានឆន្ទៈក្នុងការជួយឧបត្ថម្ភគាំទ្រដល់ជនក្រីក្រនិងកុមារនៅក្នុងប្រទេសកម្ពុជាសូមអរគុណនៅទឹកចិត្តដ៏ប្រពៃសម្រាប់ការ ឧបត្ថម្ភគាំទ្រតាមរយៈសមាគមទ្រទ្រង់ព្រះពុទ្ធសាសនានិង សិស្សក្រីក្រ សូមជូនពរសព្វសាធុការដល់អស់លោកលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទមានសាធុសប្បុរស ទាំងឡាយសូមបានសុខប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណ

Let the posts
come to you.

Thanks for submitting!

  • Facebook
  • Instagram
  • Twitter
  • Pinterest

© 2023 by Turning Heads. Proudly created with Sokly Chun

Let me know what's on your mind

Thanks for submitting!

bottom of page